«​កំ​ពេន ឬ​ក្រពេន​» ជា​ថ្នាំ​ព្យាបាល​រលាក​ទងសួត ឈឺចង្កេះ ឈឺសន្លាក់​ដៃជើង គ្រុនពោះវៀន

21/09/2020 9:00 am ភ្នំពេញ

«​កំ​ពេន ឬ​ក្រពេន​» ជា​ប្រភេទ​រុក្ខជាតិ​តូច កម្ពស់​៣-៤​ម៉ែត្រ ដុះ​ខ្លួនឯង ឬ​ភាគច្រើន​គេ​ដាំ​ដោយ​ប្រើ​គ្រាប់​។ បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ស្លឹក​នៃ​រុក្ខជាតិ​នេះ គេ​បុក​បិត​ការពារ និង​ព្យាបាល​ក្រចក​ផុយស្រួយ ធ្វើជា​ថ្នាំលាបក្រចក​បាន​ទៀតផង​។ ចំណែកឯ​ស្លឹក គេ​យក​ដាំ​ផឹក​ព្យាបាល​គ្រុនក្ដៅ នោម​តិច រលាក​ទងសួត ឈឺចង្កេះ ឈឺសន្លាក់​ដៃជើង គ្រុនពោះវៀន ក្អក ក្អក​ធ្លាក់ឈាម និង​ឈឺភ្នែក​៕


(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​

ព័ត៌មានទាក់ទង