ចេកណាំវ៉ា ជាប្រភេទផ្លែឈើដែលមិនសូវមានតម្លៃថ្លៃតែមានអត្ថប្រយោជន៍

12/07/2020 5:00 pm ភ្នំពេញ

ចេកណាំវ៉ាជាផ្លែឈើមួយប្រភេពដែលប្រជាជនខ្មែរសុទ្ធតែបានស្គាល់  និងនិយមបរិភោគ​ ប៉ុន្តែមិនសូវមានអ្នកដឹងអំពីអត្ថប្រយោជន៍របស់ផ្លែឈើមួយប្រភេទនេះប៉ុន្មានទេ។ចេក​ណាំវ៉ា មានអត្ថប្រយោជន៍ធ្វើជាឱសថព្យាបាលជំងឺជាច្រើន ដូចជា​ រាកមូល ដំបៅក្រពះ ជួយរំលាយអាហារ ព្យាបាលឬសដូងបាត ទល់លាមក ការពារការឡើងឈាម និងដាច់សរសៃឈាម។



សម្រាប់ព្យាបាលជំងឺរាកមូល ដំបៅក្រពះ ត្រូវយកផ្លែចេកណាំវ៉ាខ្ចីហាន់ស្ដើងៗកិនជាម្សៅ រួចផឹកម្ដង១-២ស្លាបព្រាមុនពេលបាយ ឬមុនពេលសំរាន។ យកផ្លែចេកណាំវ៉ាទុំ ញ៉ាំជាបង្អែមសម្រាប់ជួយរំលាយអាហារ ព្យាបាលឬសដូងបាត ទល់លាមក។ ផ្លែចេកហាលក្រៀមដុតយកក្បុង លាបបំបាត់កើតឬស។ ស្លឹកចេកស្រស់បុកបិតព្យាបាលមូសអាប់សែររលាកស្បែក។និង​ ត្រយ៉ូងចេកការពារឡើងឈាមដាច់សរសៃឈាមខួរក្បាល។នេះបើតាមការដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល។

សម្រាប់អ្នកមានបញ្ហាសុខភាពដូចបានរៀបខាងលើនេះអាចសាកល្បង យកផ្លែចេកធ្វើជាឧសថសម្រាប់ព្យាបាល៕


(​សារព័ត៌មាន ថ្មីៗ២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​)

ព័ត៌មានទាក់ទង