គិតដល់​សុខភាព​អ្នក នឹក​ដល់​អាហារ​បួស E&F Vegetarian

08/07/2020 1:00 pm ភ្នំពេញ

ភ្នំពេញ​៖ ហាង​អាហារ​បួស E&F Vegetarian កំពុង​ទទួលបាន​គាំទ្រ​យ៉ាងខ្លាំង​ពី​អ​ថិ​តិ​ជន​។ លោក សៀង វណ្ឌី អគ្គនាយក​នៃ​ហាង​អាហារ​បួស E&F Vegetarian បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក​បើកហាង​នេះ​ឡើងមក គឺ​ដោយសារ​ពីមុន​លោក​ជា​មនុស្ស​ម្នាក់​ដែលមាន​សុខភាព​ទន់ខ្សោយ ហើយដោយ​មានការ​ណែនាំ​ឲ្យ​ហូប​នូវ​អាហារ​បួស​ទើប​លោក​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​សុខភាព​ល្អ ទើប​លោក​សម្រេចចិត្ត​បើកហាង​អាហារ​បួស​នេះ​ឡើង​។



​ហាង​អាហារ​បួស E&F Vegetarian មាន​ទីតាំង Shop House ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​។ លោកអ្នក​អាចមក​ភ្លក់​រសជាតិ​អាហារ​ឆ្ងាញ់​ទាំង​រសជាតិ​បែប​ខ្មែរ បែប​ថៃ បែប​ចិន​ផងដែរ​។ ការ​រចនា​ហាង​វិញ មាន​ភាព​ទាក់ទាញ​ខ្លាំង​ដោយមាន​រចនាបថ​ពី​បរទេស​លាយឡំ​ជាមួយ​បែប​ខ្មែរ ដែល​ធ្វើឱ្យ​អ​ថិ​តិ​ជន​មាន​អារម្មណ៍​ស្រស់ថ្លា សេវាកម្ម​មាន​ភាព​ឆាប់រហ័ស ទីតាំង​ចត​យានយន្ត​ធំ​ទូលាយ បុគ្គលិក​មាន​ភាពរួស​រាយ​រាក់ទាក់ តម្លៃ​សមរម្យ មាន​អនាម័យ និង​គិតគូរ​ដល់​សុខភាព​របស់លោក​អ្នក​។ 



ចំពោះ​ការបើក​សម្ពោធ​ដំណើរការ​ភោជនីយដ្ឋាន​ម្ហូបបួស E&F Vegetarian នេះដែរ​ហាង ក៏មាន​ការបញ្ចុះ​តម្លៃ​៣០​គ្រប់​មុខម្ហូប​ទាំងអស់ និង Free ភេសជ្ជៈ​គ្រប់មុខ​ផងដែរ សម្រាប់​អតិថិជន​រយៈពេល​១​អាទិត្យ​ដោយ​គិត​ចាប់​ពីថ្ងៃ​បើកសម្ពោធ​នេះ​តទៅ​៕


 











 

ព័ត៌មានទាក់ទង