សពដំរី បាក់ម៉ៃ ត្រូវបានរៀបចំស្របទៅតាមប្រពៃណីអ្នកស្រុកជនជាតិភាគតិច

ក្រោយស្លាប់ភ្លាម ពិធីប្រពៃណីតាមទំនៀមទម្លាប់របស់អ្នកស្រុកនៃស្រុកលំផាត់, ខេត្តរតនគិរីត្រូវបានរៀបចំឡើងដើម្បីបញ្ចុះសពដំរី បាក់ម៉ៃ។ ព្រះសង្ឃ ជនជាតិភាគតិច ហ្មដំរី បានរៀបចំពិធីបញ្ចុះសព បាក់ ម៉ៃ កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០ក្នុងបរិយាកាសក្រៀមក្រំ។
តំណាងសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា បានបញ្ជាក់ប្រាប់ថា គ្រោងឆ្អឹងសពដំរីទាំងមូល នឹងត្រូវផ្គុំជារូបសំណាកសម្រាប់ដាក់តាំងបង្ហាញនៅសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា នៅស្រុកលំផាត់នៃខេត្តរតនគិរី។
ការបាត់បង់ជីវិតសត្វដំរី«បាក់ម៉ៃ» ត្រូវបានគេអះអាងជាផ្លូវការថា បណ្តាលមកពីជំងឺ ប៉ុន្តែគេនៅមានការសង្ស័យ។ ដូច្នេះ សមាគមបានស្នើឲ្យស្នងការនគរបាលខេត្តរតនគិរីបន្តស៊ើបអង្កេតស្វែងរកការពិតស្ថិតនៅពីក្រោយការស្លាប់នៃសត្វដំរីមួយក្បាលនេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

