តារា​ដែលមាន Followers ច្រើន គួរ​រួមគ្នា​ផ្ដល់​សារ​អប់រំ​ពី​បញ្ហា​កូ​រ៉ូ​ណាវី​រុស​!

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖  តារា​ល្បីៗ ឬ​ក្រុម​អ្នកសិល្បៈ​ដែលមាន​មិត្ត ឬ Followers ច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ Instagram អាចនិយាយបាន​ថា​ជា​បុគ្គល​មាន​ឥទ្ធិពល​នៅក្នុង​សង្គម​ដែរ​។ ជាការ​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម ក្រុម​តារា​ល្បីៗ ឬ​អ្នក​នៅក្នុង​រង្វង់​សិល្បៈ អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​ខ្លួន​មាន ដើម្បី​ផ្សព្វផ្សាយ​ពីសារ​អប់រំ​នានា និង​សកម្ម​ក្នុងការ​ចែករំលែក​ព័ត៌មាន​ពិត ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស ដោយ​បដិសេធ​ការចែករំលែក​ព័ត៌មាន​មិន​ពិត​។
 
​ជាការ​ពិត តារា​ល្បី​ត្រូវមាន​គុណសម្បត្តិ​ផ្ដល់​ជា​គំរូ​ល្អ​ដល់​អ្នកគាំទ្រ និង​ផ្ដល់​ប្រយោជន៍​ឱ្យដល់​សង្គម ដូច្នេះហើយ ការចែករំលែក​ព័ត៌មាន​ពិត និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​មិន​ធ្វើឱ្យ​មហាជន​កាន់តែ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ភិតភ័យ ឬ​ធ្វើឱ្យ​សង្គម​ជ្រួលច្របល់ នោះ​ជា​អ្វីដែល​តារា​ល្បី​និង​ក្រុម​អ្នកសិល្បៈ​គួរ​គប្បី​ធ្វើ​។​
 
​ខណៈ​កូ​រ៉ូ​ណាវី​រុស កំពុង​ធ្វើឱ្យមាន​ការភិតភ័យ​ស្ទើរ​ពេញ​ពិភពលោក ក្នុង​បរិបថ​ប្រទេស​កម្ពុជា ស្ថានភាព​នេះ​ងាយ​នឹង​ផ្ដល់ឱកាស​ឱ្យដល់​ក្រុម​បំប៉ោង​ព័ត៌មាន​មិន​ពិត ដើម្បី​ទាញយក​ប្រយោជន៍ និង​ធ្វើឱ្យ​សង្គម​ជ្រួលច្របល់​។​
 
​តារា ឬ​ក្រុម​អ្នកសិល្បៈ​ដែលមាន Followers ច្រើន គួរ​មាន​ឆន្ទៈ​ចែករំលែក​សារ​អប់រំ​នានា ស្ដីពី​អាការ​នៃ​ជំងឺ​កូ​រ៉ូ​ណាវី​រុស ពី​ការបង្ការ​ខ្លួន​ពី​ជំងឺ  ពី​បច្ចុប្បន្នភាព​ជំងឺ និង​ពី​ការ​វិវត្ដិ​នៃ​ស្ថានភាព​ជំងឺ​នេះ ទៅ​អ្នកគាំទ្រ​របស់ខ្លួន​។ ហើយ​ព័ត៌មាន​ទាំងនោះ ត្រូវ​ប្រាកដថា​យក​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ឬ​ពី​ស្ថាប័ន​ដែល​ផ្ដល់ព័ត៌មាន​ពិត​។​
 
​ប្ដូរ​ពី​ការចែករំលែក​ព័ត៌មាន​ដែល​ធ្វើឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ ដូចជា​ជម្លោះ​បុគ្គល ឬ​ជម្លោះ​តារា​មួយចំនួន តារា​ឬ​ក្រុម​អ្នកសិល្បៈ គួរ​មាន​សារ​ផ្ទាល់ខ្លួន ក្រៅពី​សារ​ដែល​ណែនាំ​ដោយ​ក្រសួង ពាក់ព័ន្ធ​នឹង​កូ​រ៉ូ​ណាវី​រុស ដើម្បី​ជួយ​ក្រើនរំឭក​ដល់​អ្នកគាំទ្ររ​បស់​ខ្លួន ក្នុងការ​តាម​ស្វែងរក​ព័ត៌មាន​ពិត​៕

ព័ត៌មានទាក់ទង