សមត្ថកិច្ចរកឃើញសាកសពយុវតី២នាក់ ដែលបាត់ខ្លួន ដោយសារលិចទូកនៅស្រុកមុខកំពូល
ភ្នំពេញ៖ សមត្ថកិច្ចរកឃើញសាកសពយុវតី២នាក់ ដែលបាត់ខ្លួនដោយសារលិចទូកនៅទន្លេមេគង្គ ក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ មករា។ នេះបើតាមហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ មករា។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយថា សាកសពនារីទាំង២នាក់ ត្រូវបានសមត្ថកិច្ចរកនៅឆ្ងាយពីកន្លែងលិចទូក ក្នុងភូមិពាម ប្រមាណជាង២០០ម៉ែត្រ។ សាកសពរបស់នារីទាំង២នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
នារីរងគ្រោះទាំងពីរ និងយុវជនផ្សេងទៀត មានគ្នាជាង១០នាក់ បានជិះទូកទៅលេងកោះស្នេហា ប៉ុន្តែដោយសារចំនួនលើសចំណុះនោះ បានធ្វើឱ្យទូកនោះលិចបាត់តែម្ដង។ នេះបើតាមអគ្គស្នងការនគរបាលជាតិ៕
relate
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com