អាជ្ញាធរបើកបង្ហូរទឹកស្ទឹងសៀមរាប ដើម្បីជួសជុលទ្វារទឹកអាងក្រពើ
សៀមរាប៖ តាំងពីដើមខែមករាមក ទឹកស្ទឹងសៀមរាប កាន់តែរាក់ទៅៗ ដែលធ្វើភ្ញៀវទេសចរ ចម្លែកចិត្តបន្ដិច។ ទឹកស្ទឹងដែលចេះតែរាក់ទៅៗ គឺបណ្តាលមកពី អាជ្ញាធរបានបើកបង្ហូរទឹកស្ទឹងចេញ កាលពីដើមមករា ដើម្បីជួសជុលទ្វារទឹកអាងក្រពើ ដែលស្ថិតនៅផ្នែកខាងក្រោម។
លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា ការជួសជុលទ្វារទឹកអាងក្រពើនេះ គឺដើម្បីរក្សាទឹកបានច្រើនជាងមុន សម្រាប់ការធ្វើពិធីផ្សេងៗ ដូចជាពិធីបុណ្យអុំទូក ក៏ដូចជាសម្រាប់ស្រោចស្រពស្រែប្រាំងកសិករនៅផ្នែកខាងក្រោម។ ការងារនេះគ្រោងបញ្ចប់នៅក្នុងខែកុម្ភៈខាងមុខ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com