បុរសអូស្ត្រាលី និងនារីអាមេរិក គ្រោងរៀបមង្គលការតាមប្រពៃណីខ្មែរនៅសណ្ឋាគារទែរូ ដោយមានដំរីជាក្បួនដង្ហែកូនកំលោះកូនក្រមុំ
លោក Sonny Krishnan ជនជាតិអូស្ត្រាលី និងកញ្ញា Eileen McCOrmick ជនជាតិអាមេរិក ផ្តើមជីវិតគ្រួសារដោយគ្រោងរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរ នៅភូមិភាគឥសាន្ដនៃប្រទេសកម្ពុជា។ ទីកន្លែងដែលអ្នកទាំងពីរបានជ្រើសរើសសម្រាប់រៀបមង្គលការនៅថ្ងៃទី១០ វិច្ឆិកានេះ គឺសណ្ឋាគារទែរូ ដ៏ប្រណិតបែបបុរាណរបស់លោកស្រី ខៃ ចិន្តា ដែលស្ថិតនៅចំពីមុខបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក Sonny Krishnan និងកញ្ញា Eileen McCOrmick បានរៀបរាប់ពីអារម្មណ៍របស់ពួកគាត់ នៅពេលដែលថ្ងៃមង្គលការកាន់តែជិតមកដល់ថា ពួកគាត់ពិតជារំភើប រីករាយយ៉ាងខ្លាំងសម្រាប់ថ្ងៃដល់មានអត្ថន័យរបស់អ្នកទាំងពីរ។
បើតាមការរៀបរាប់របស់ម្ចាស់សណ្ឋាគារ ទែរូ (Terres Rouges) លោកស្រី ខៃ ចិន្តា ដែលបានទទួលរៀបចំពិធីមង្គលការតាមបែបប្រពៃណីខ្មែរ ដល់ជនជាតិបរទេសនេះ ពួកគាត់(ភ្ញៀវ)បានជ្រើសរើសសណ្ឋាគារទែរូ យើងខ្ញុំ ដើម្បីរៀងអាពាហ៍ពិពាហ៍តាមបែបប្រពៃណីខ្មែរ ពីព្រោះនៅទីនោះមានលក្ខណៈពិសេសសម្រាប់ពួកគាត់ គឺជាទីដែលសម្បូរដោយធនធានធម្មជាតិ, ព្រៃឈើ និងមានសត្វដំរីដង្ហែកូនកំលោះកូនក្រមុំផងដែរ។
(រូបភាពដែលសណ្ឋាគារទែរូធ្លាប់បានរៀបចំថត Pre Wedding ជូនអតិថិជននាពេលកន្លងមក)
ជាពិសេស ពួកគាត់ពិតជាពេញចិត្តនូវបរិយាកាសបែបធម្មជាតិនៅក្នុងបរិវេណសណ្ឋាគារទែរូ ហើយនៅក្នុងសណ្ឋាគារដែលសាងសង់តាមរចនាបទខ្មែរ មានទាំងចម្លាក់ជនជាតិដើមភាគតិច, ភោជនីយដ្ឋានដែលមានបម្រើអាហារបែបអឺរ៉ុប, អាស៊ី និងអាហារជនជាតិដើមភាគតិចផងដែរ។ បន្ថែមពីនេះ គឺពួកគាត់ស្រឡាញ់ចូលចិត្តទេសភាពនៅខេត្តរតនគិរី និងជិះដំរីកម្សាន្តតាមព្រៃសហគមន៍ ដោយពួកគាត់ចង់ចូលរួមចំណែក និងគាំទ្រដល់ការអភិរក្សសត្វដំរី របស់សមាគមអៃរាវត្តានៅសហគមន៍កាទៀង ស្រុកលំផាត់ ខេត្តរតនគិរី។
នេះមិនមែនជាលើកទីមួយទេ ដែលខាងសណ្ឋាគារទែរូ ទទួលរៀបចំថង Pre Wedding, រៀបចំអាពាហ៍ពិពាហ៍, ខួបកំណើត និងកម្មវិធីផ្សេង ហើយនៅខាងសណ្ឋាគារ«រ៉ាយ៉ាបូរី វីឡា» ដែលស្ថិតនៅលើកោះទ្រង់ កណ្តាលទន្លេមេគង្គ ខេត្តក្រចេះ ក៏ធ្លាប់បានរៀបចំពិធីទាំងនេះជូនដល់អតិថជនទាំងជនជាតិខ្មែរ និងបរទេសផងដែរ៕
(រូបភាពដែលសណ្ឋាគារទែរូធ្លាប់បានរៀបចំថត Pre Wedding ជូនអតិថិជននាពេលកន្លងមក)
ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាកម្មយើងខ្ញុំដូចខាងក្រោមនេះ៖ (រូបភាពដែលសណ្ឋាគារទែរូធ្លាប់បានរៀបចំថត Pre Wedding ជូនអតិថិជននាពេលកន្លងមក)
ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected]
ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected]
ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected]
គេហទំព័រ៖ www.ratanakiri-lodge.com
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/
(អត្ថបទពាណិជ្ជកម្ម)
(អត្ថបទពាណិជ្ជកម្ម)
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com