លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Suengana Noriyoshi ប្រធានអង្គការកំចាត់មីនជប៉ុន (JMAS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូលើគម្រោងដែលមានទឹកប្រាក់ជាង៤០ម៉ឺនដុល្លារ លើការបោសសម្អាតមីននៅស្រុកម៉ាឡៃ និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ពិធីចុះហត្ថលេខាត្រូវរៀបចំកាលពីរសៀលថ្ងៃទី៧ ខែតុលា នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
អនុវត្តរយៈពេល១ឆ្នាំចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូ រវាងអង្គភាពស៊ីម៉ាក់ និង JMAS ផ្តោតលើការលើកកំពស់ការអភិវឌ្ឍសហគមន៍នៅស្រុកគោលដៅចំនួន២ គឺស្រុកម៉ាឡៃ និងស្រុកអូជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។ ថវិកាគាំទ្រគម្រោងមានចំនួន ៤០១,៦៥០.២៧ ដុល្លារអាមេរិក។
relate
ជំនួយឥតសំណងគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមមានវត្តមាននៅកម្ពុជា នៅឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនជួយដល់ការកសាងនិងអភិវឌ្ឍនៅកម្ពុជា នៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣៧លានដុល្លារ សម្រាប់គម្រោងចំនួន ១២០ ដែលភាគច្រើនផ្តោតលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងបោសសំអាតមីននៅកម្ពុជា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com