លោកស្រី ប៊​ន សុ​ភី និង​លោក ស្រ៊ន សំ​ឬ​ទ្ធី ឡើងជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង​

30/11/-0001 12:00 am កំពង់ឆ្នាំង

​លោកស្រី ប៊​ន សុ​ភី និង​លោក ស្រ៊ន សំ​ឬ​ទ្ធី បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង តាមរយៈ​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំ​នៅ​សាលាខេត្ត ក្រោម​អធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​២៥ ខែកក្កដា នេះ​។​

 
relate 
​លោកស្រី ប៊​ន សុ​ភី ជា​អតីត​អភិបាលរង​ខេត្តក្រចេះ រីឯ​លោក ស្រ៊ន សំ​ឬ​ទ្ធី ជា​អតីត​នាយក​វិទ្យាស្ថាន​ព័ត៌មានវិទ្យា និង​ភាសាបរទេស​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​។ 
 
​កំពង់ឆ្នាំង ស្ថិតក្នុង​ចំណោម​ខេត្ត​ដែលមាន​ការតែងតាំង​អភិបាលរង​ថ្មី​ពីរ​បន្ថែម នា​អំឡុង​ខែកក្កដា នេះ ពោលគឺ​បន្ទាប់ពី​ខេត្តបាត់ដំបង កំពត ក្រចេះ និង​ត្បូងឃ្មុំ​៕

ព័ត៌មានទាក់ទង