សម្តេច ស ខេង៖ ត្បូងឃ្មុំសម្បូរម៉ូតូគ្មានស្លាកលេខ ដែលរត់ពន្ធពីវៀតណាមច្រើនជាងគេ
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅរដ្ឋបាល និងអនុ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ពង្រឹងការទប់ស្កាត់ការត់ពន្ធយានយន្តចូលពីបណ្តាប្រទេសជិតខាង។
ថ្លែងក្នុងទិវាទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេច ស ខេង បានលើកឡើងពីករណីនាំយកយានយន្តពីប្រទេសជិតខាង ដោយមិនមានការបង់ពន្ធត្រឹមត្រូវ។
សម្តេចបានគូសបញ្ជាក់ថា ខេត្តត្បូងឃ្មុំដែលស្ថិតនៅព្រំប្រទល់ជាប់ប្រទេសវៀតណាម មិនសូវមានបញ្ហាទាក់ទងនឹងការនាំរថយន្តចូលនោះឡើយ ប៉ុន្តែករណីម៉ូតូមានចំនួនច្រើន។ សម្តេចឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ត្បូងឃ្មុំជាខេត្តដែលសម្បូរម៉ូតូគ្មានស្លាកលេខច្រើនជាងគេ ដែលរត់ពន្ធពីវៀតណាម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com