រតនគិរី៖ លោកតា បៀន គ្លីម ជាជនជាតិដើមភាគតិចគ្រឹង ដែលមានវ័យចាស់ជាងគេនៅក្នុងភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ គិតត្រឹមឆ្នាំ២០១៩នេះ លោកតាមានអាយុ៨៧ឆ្នាំហើយ ប៉ុន្តែ លោកតានៅមានកម្លាំង អាចធ្វើកិច្ចការមួយចំនួននៅក្នុងផ្ទះបានយ៉ាងល្អ។ រស់នៅក្នុងជីវភាពជាគ្រួសារកសិករ ពុំមានអាហារឆ្ងាញ់ៗទទួលទានឡើយ ពេលខ្លះ គ្រួសារលោកតាបេះតែបន្លែធម្មជាតិនៅក្បែរផ្ទះយកមកស្លក៏មាន។ ប៉ុន្តែ លោកតាពុំមានជំងឺប្រចាំកាយឡើយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកតាជនជាតិដើមភាគតិចគ្រឹង វ័យ៨៧ឆ្នាំ បៀន គ្លីម នៅមានកម្លាំងមាំមួននិងធ្វើការងារធ្ងន់ៗមួយចំនួនបាន។ ជាកស្តែង លោកតា គ្លីម អាចលីឫស្សីមួយបាច់យកទៅធ្វើរបងចម្ការដំណាំរបស់គាត់ ដែលមានចម្ងាយ៤០០ទៅ៥០០ម៉ែត្រ នៅក្នុងស្ថានភាពផ្លូវមិនរាបស្មើ បានយ៉ា¬ងរលូនដោយមានឈើច្រត់មួយជួយទប់ផង។ សូមអញ្ជើញទស្សនាវីដេអូខ្លី នៅខាងក្រោមនេះ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com