ជប៉ុនផ្តល់ជំនួយកម្ពុជា ៣០លានដុល្លារ សម្រាប់ពង្រីកប្រព័ន្ធទឹកស្អាតខេត្តកំពង់ធំ
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ៣០លានដុល្លារអាមេរិក សម្រាប់ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពង់ធំ និងសាងសង់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតអនុភាព ៥០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងបណ្តាញចែកចាយ ១៥១គីឡូម៉ែត្រ។ ជំនួយនេះ បានធ្វើឡើងក្រោមការចុះហត្ថលេខារវាងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Noriyuke Arakava ប្រធានក្រុមហ៊ុន គូបូតា( Cortium CO.LTD)កាលពីថ្ងៃទី២៦ មីនា។
លោក ចម ប្រសិទ្ធ បាននិយាយថា រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងផ្គត់ផ្គង់ទឹកស្អាត រហូតដល់តំបន់ជនបទនៅឆ្នាំ២០២៣ នឹងសម្រេចឱ្យបាន ៨០ភាគរយនៃទឹកស្អាតនៅទីប្រជុំជន ហើយនៅឆ្នាំ២០២៥ នឹងសម្រេចទៅតាមផែនការឲ្យបាន១០០ភាគរយ។ រាជរដ្ឋាភិបាលជប៉ុន បានជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសលើវិស័យទឹកស្អាត ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ និងជាគម្រូដ៏ល្អក្នុងប្រទេស៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com