សម្តេច ហ៊ុន សែន ប្រកាសជាថ្មីថា អាចកាន់អំណាចលើស១០ឆ្នាំទៀត

30/11/-0001 12:00 am ពោធិ៍សាត់



ពីមុន សម្តេច ហ៊ុន សែន ធ្លាប់ប្រកាសថា នឹងបន្តកាន់អំណាច រហូតដល់ឆ្នាំ២០២៨ (ត្រឹម១០ឆ្នាំទៀត) ហើយនឹងលាលែងនៅក្រោយឆ្នាំ២០២៨។ ប៉ុន្តែ ពេលនេះ សម្តេច បានប្រកាសឡើងវិញថា សម្តេច អាចនឹងបន្តកាន់អំណាចនៅក្រោយឆ្នាំ២០២៨ (លើសពី១០ឆ្នាំទៀត) ។ 

ការប្រកាសកាន់អំណាចយូរជាង១០ឆ្នាំទៀតនេះ គឺដើម្បីមានលទ្ធភាពបង្ក្រាបក្រុមមនុស្ស ដែលចង់ផ្តួលរំលំរដ្ឋាភិបាល។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ខ្ញុំ មិនប្រាកដថាឈប់កាន់អំណាចនៅក្រោយឆ្នាំ២០២៨ទេ។ លទ្ធភាពខ្ញុំ អាចបង្រ្កាបពួកចង្រៃទាំងនោះ»។

សំឡេងប្រមុខរដ្ឋាភិបាល

**audio2**

ព័ត៌មានទាក់ទង