អ្នកជំនួញ​ស្ត្រី ខៃ ចិន្តា​៖ «​ស្ត្រី​ធ្វើ​ជំនួញ គិត​ទូលាយ​និង​មានឱកាស​ច្រើនជាង​អ្នក​មិន​ធ្វើ​ជំនួញ​»

22/05/2020 2:32 pm ភ្នំពេញ

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោកស្រី ខៃ ចិន្តា អ្នកជំនួញ​ស្ត្រី​ដូចតទៅ​៖



​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ជំនួញ បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​រីកចម្រើន តាមរយៈ​ការបង្កើត​អាជីវកម្ម​ផ្សេងៗ​។ នៅ​កម្ពុជា ស្ត្រី​ភាគច្រើន​ជា​អ្នក​ទុកដាក់​លុយកាក់ និង​ចាត់ចែង​លើ​ការចំណាយ​នានា​។ ជាមួយគ្នានេះ ស្ត្រី​ដែលមាន​គំនិត​បង្កើត​លុយ បាន​បង្កើត​មុខ​ជំនួញ ក្នុង​ការជួយ​បង្កើន​ប្រាក់ចំណូល តាមរយៈ​ឱកាស និង​លទ្ធភាព​របស់​ពួកគាត់​។

​ទន្ទឹមនឹង​ការជោគជ័យ​របស់​ស្ត្រី​ក្នុង​វិស័យ​ជំនួញ គេ​ក៏​សង្កេតឃើញថា ស្ត្រី​មាន​បញ្ហា​កើតឡើង​នៅក្នុង​គ្រួសារ​ផងដែរ​។ ម្ចាស់​សណ្ឋាគារ Terres Rouges និង​រ៉ា​យ៉ា​បូរី វីឡា លោកស្រី ខៃ ចិន្តា ក៏បានផ្ដល់​ដំណោះស្រាយ​ដល់​ស្ត្រី​ដែល​ចង់​ជោគជ័យ​ទាំង​ជំនួញ និង​គ្រួសារ​ឲ្យ​មាន​ភាព​ឆ្លាត​វៃ ដោយ​បែងចែក​ពេលវេលា​ទំនាក់ទំនង​ឲ្យ​បាន​ត្រឹមត្រូវ​រវាង​ជំនួញ​និង​គ្រួសារ​។​

​បើតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ក្នុងការ​លើ​កម្ពស់​សិទ្ធិ​ស្ត្រី​លើ​វិស័យ​ធុរកិច្ច​និង​ច្បាប់ ដោយ​ទទួលបាន​ពិន្ទុសរុប​ចំនួន ៧៥ លើ​សូចនាករ​ចំនួន​៨ នៃ​ការវាស់វែង​លើ​ការលើកកម្ពស់​ស្ត្រី​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​៕

ព័ត៌មានទាក់ទង