ឃុំ៤ ក្នុងស្រុកស្អាង ត្រូវកាត់បញ្ចូលទៅក្នុងក្រុងតាខ្មៅ
ឃុំ៤ ក្នុងស្រុកស្អាង គឺ ឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ និង ឃុំរកាខ្ពស់ រួមទាំងដីមួយផ្នែកទៀត ក្នុងស្រុកកណ្តាលស្ទឹង ត្រូវបានកាត់ទៅឲ្យក្រុងតាខ្មៅ។ ការកាត់នេះ គឺធ្វើឡើងដោយអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល ដែលចុះហត្ថលេខា តាំងពីថ្ងៃ៨ ខែមករា ឆ្នាំ២០១៩មក ស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ ជាមួយស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយកាត់រួច ឃុំទាំងនោះ ត្រូវហៅថាជាសង្កាត់វិញ គឺសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com