សារមន្ទីរមួយនៅខេត្តបាត់ដំបង តាំងគំនូរបង្ហាញពីចិត្តឯកា
បាត់ដំបង៖ សារមន្ទីរមួយដែលមានឈ្មោះថា សារមន្ទីរជនបទ ឬហៅថាសារមន្ទីររំចេកប្រាំ ស្ថិតក្នុងខេត្តបាត់ដំបង បានដាក់តាំងរូបគំនូរជាច្រើនរបស់សិស្សរៀនផ្នែកគំនូរ ទើបតែបញ្ចប់ការសិក្សារបស់ខ្លួន ដែលមិនទាន់មានការគាំទ្រ។
ទំនងជាមកពីសិស្សដែលទើបតែបញ្ចប់ផ្នែកគំនូរទាំងនោះ មិនទាន់មានបទពិសោធន៍ច្រើនក្នុងការងាររបស់ខ្លួន ឬក៏អាចនិយាយបានថា ប្រហែលជាពួកគេមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំឡេង ទើបបានជាគំនូររបស់ពួកគេ ស្ថិតក្នុងភាពស្ងៀមស្ងាត់ពីអ្នកគាំទ្រ។
ស្ទើរតែគ្រប់ផ្ទាំងគំនូរទាំងអស់ នៅក្នុងផ្ទះពីរល្វែងដែលមានទំហំប្រមាណ១០ម៉ែត្រនេះ មានដាក់តាំងរូបគំនូរជាច្រើនដែលសុទ្ធសឹងបង្ហាញពីភាពអស់សង្ឃឹម និងសេចក្ដីទុក្ខព្រួយ។
មានតាំងនៅជាន់ផ្ទាល់ដីផង និងនៅជាន់ទីមួយផង គំនូរទាំងនោះគឺជាស្នាដៃសិស្សរៀនផ្នែកគំនូរសហសម័យ ដែលទើបតែបញ្ចប់ការសិក្សារបស់ខ្លួន តែមិនមានកន្លែងដែលអាចបង្ហាញស្នាដៃរបស់ខ្លួន៕
សូមទស្សនារូបគំនូរដែលមាននៅក្នុងសារមន្ទីររំចេកប្រាំខាងក្រោម៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com