អាជ្ញាធរខេត្តព្រះសីហនុ ឲ្យពលរដ្ឋទៅប្រើប្រាស់ទឹកតំបន់ក្បាលឆាយវិញ ព្រោះបឹងព្រែកទប់កខ្វក់
ភ្នំពេញ៖ ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ពលរដ្ឋខេត្តព្រះសីហនុ ប្រើប្រាស់ទៀតហើយ ។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រាប់ឲ្យពលរដ្ឋទៅប្រើប្រាស់ប្រភពទឹកពីតំបន់ក្បាលឆាយវិញ។
មូលហេតុដែលអាជ្ញាធរលែងឲ្យពលរដ្ឋប្រើប្រាស់ទឹកបឹងព្រែកទប់នេះ ដោយសារទឹកធម្មជាតិក្នុងតំបន់អភិរក្សមួយនេះ ប្រែក្លាយជាកខ្វក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ លោក ឱ សារឿន អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បាននិយាយថា ទឹកបឹងធម្មជាតិ ដែលប្រែក្លាយជាកខ្វក់នេះ ដោយសារតែកំណើនប្រជាពលរដ្ឋកើនឡើង ទើបធ្វើឲ្យកង្វះអនាម័យ គប្បីផ្សំនឹងការសាងសង់សំណង់អគារ នៅក្បែរតំបន់នោះផងដែរ។
នៅពេលសួរថា តើទឹកបឹងព្រែកទប់ ដែលប្រែក្លាយជាកខ្វក់នេះ ដោយសារតែក្រុមហ៊ុនចាក់ដីលុបបឹងមែនទេ? លោក ឱ សារឿន បដិសេធថា មិនមែនដោយសារការចាក់ដីលុបបឹងឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«បញ្ហាទឹកស្អាតបឹងព្រែកទប់នេះ ដោយសារតែកំណើនពលរដ្ឋច្រើន ពួកគាត់រស់នៅដោយបង្ហូរកាកសំណល់ចូលក្នុងបឹង។
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ពីមុនមានចំនួនពលរដ្ឋរស់នៅតិច ទើបវាមិនមានការប៉ះពាល់ដល់ទឹកបឹង ហើយយើងអាចឲ្យពួកគាត់ប្រើប្រាស់បាន ប៉ុន្តែឥឡូវនេះ ពួកគាត់រស់នៅច្រើនធ្វើឲ្យទឹកកខ្វក់ ទើបយើងមិនអាចឲ្យពួកគេប្រើប្រាស់បានដូចមុនឡើយ។ ម្យ៉ាងរៀងរាល់ឆ្នាំ ឲ្យតែរដូវប្រាំង បើវាមានរយៈពេលខ្លី ពលរដ្ឋអាចប្រើប្រាស់ទឹកនេះបាន ប៉ុន្តែបើប្រាំងរយៈពេលវែងវិញ ពលរដ្ឋគឺខ្វះខាតទឹកប្រើប្រាស់ផងដែរ»។

ដោយសារតែបញ្ហានេះ ទើបអាជ្ញាធរសម្រេចរៀបចំអាងស្តុងទឹកនៅតំបន់ក្បាលឆាយ ដើម្បីផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពលរដ្ឋប្រើប្រាស់ ជំនួសទឹកបឹងព្រែកទប់វិញ។ «យើងបានសាងសង់ប្រភពទឹកធម្មជាតិនៅក្បាលឆាយសម្រាប់ពលរដ្ឋប្រើប្រាស់វិញ ហើយយើងធានាឲ្យពលរដ្ឋទាំងស្រុង ក្នុងការប្រើប្រាស់»។ នេះបើតាមលោក ឱ សារឿន ។
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែកសម្រាប់ការអភិវឌ្ឍន៍ និងមួយភាគធំទៀតសម្រាប់កែលម្អរឲ្យទៅជាសួនរមនីយដ្ឋានទេសចរណ៍ ។ នៅក្នុងគម្រោងដែលបានគ្រោងទុក ក៏មានសាងសង់នូវផ្លូវកាត់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។
ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ដើម្បីប្រែក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កម្សាន្តដែលមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនា ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋាភិបាល បានសម្រេចកាត់ដី១១,៥០ហិកតា ចេញពីតំបន់អភិរក្ស «ទឹកសាបព្រែកទប់» ដែលមានទីតាំងនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការកាត់ដីនេះ ធ្វើឲ្យតំបន់អភិរក្សទឹកសាបព្រែកទប់ នៅសល់ដីតែ ៤,៨០ ហិកតាប៉ុណ្ណោះ។ នេះបើតាមអនុក្រឹត្យ ដែលចុះតាំងពីចុងខែកុម្ភៈ ឆ្នាំ២០១៨មក ហើយទើបត្រូវបានបញ្ចេញនាពេលថ្មីៗនេះ ។
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
តំបន់អភិរក្សទឹកសាបព្រែកទប់ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្ស កាលពីឆ្នាំ២០១៦ ដែលមានផ្ទៃដីសរុប ១៦,៣០ហិកតា។ តំបន់អភិរក្សនេះ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com