កម្មករបានឈ្នួល៥០០រៀល ក្នុងលៀសមួយបាវទាំងកើបច្រកបាវ និងលីពីទូកដាក់រថយន្ត
ក្នុងរូបភាពនេះ គឺជាសកម្មភាពរបស់កម្មករលីសែងមួយក្រុម កំពុងកើបលៀសចេញពីទូក ច្រកបាវ រួចលីឡើងគោកយកទៅដាក់ក្នុងរថយន្តធំៗ ដែលចតអែបច្រាំងនៅក្បែរនោះ នាពេលយប់សិ្ថតនៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លៀសទាំងនេះ មួយចំនួនយកទៅលក់នៅភ្នំពេញ មួយចំនួនទៀត យកទៅលក់ប៉ោយប៉ែត។
នេះបើយោងតាមឈ្មួញ កណ្តាលដែលឈរចាំកត់ត្រាចំនួនបាវលៀស ដែលកម្មករលីឡើងដាក់លើរថយន្ត។ ឈ្មួញសុំមិនបញ្ចេញឈ្មោះដដែល បាននិយាយប្រាប់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដោយមោទកភាពថា៖«កម្មករទាំងនេះ បើខ្ញុំមិនហៅមកលីសែងទេ ច្បាស់ជាដាច់បាយមិនខាន។ អាណិត ខ្ញុំចេះតែជួយគ្នាទៅ។ ពួកគេសុទ្ធតែជាអ្នកនេសាទខ្នាតតូច។ ការនេសាទរបស់ពួកគេហាក់មិនកាក់កបសោះ ព្រោះត្រីមិនសូវសម្បូរដូចមុន»។

និយាយបណ្តើរ លីបាវលៀសលើស្មាក្នុងដំណើរយ៉ាងលឿនសំដៅរថយន្តបណ្តើរ កម្មករម្នាក់បានប្រាប់ឲ្យដឹងថា៖ «ទាំងកើបច្រកបាវ ទាំងលីដាក់លើឡាន បានតែ៥០០រៀលទេបងហ្អើយ!»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការទន្ទ្រានកាប់ឆ្ការ និងដុតបំផ្លាញព្រៃលិចទឹក ដើម្បីយកធ្វើជាដីកសិកម្ម ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប ពិសេសក្នុងរដូវត្រីពង-កូន និងធំធាត់ បានធ្វើឲ្យមច្ឆជាតិគ្រប់ប្រភេទ មាននិន្នាការធ្លាក់ចុះយ៉ាងខ្លាំង និងមានប្រភេទខ្លះ ឈានទៅផុតពូជតែម្តង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com