ប្រុងប្រយ័ត្ន​៖ ទឹកស្ទឹង​សង្កែ​បាន​ឡើងដល់​កម្ពស់​១៣,៨១​ម៉ែត្រ​ហើយ​

30/11/-0001 12:00 am បាត់ដំបង

​ត្រឹម​ម៉ោង​២:០០​រសៀល ថ្ងៃទី​១៦ ខែសីហា ទឹកស្ទឹង​សង្កែ ក្រុង​បាត់ដំបង បាន​ឡើងដល់​កម្ពស់​១៣,៨១​ម៉ែត្រ ដែល​លើសពី​កម្ពស់​ប្រុងប្រយ័ត្ន​ត្រឹម​១៣,៧៥​ម៉ែត្រ​។ នេះ​បើតាម​ដំណឹង​ទាន់​ហេតុការណ៍ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ក្រសួង​បាន​បញ្ជាក់ថា ទឹកនឹង​បន្ត​ឡើង​បន្តិចទៀត មុននឹង​ចាប់​ស្រក​ចុះ​វិញ​នៅពេល​ព្រលប់​នេះ​៕










ព័ត៌មានទាក់ទង