
ត្បូងឃ្មុំដែលជាខេត្តថ្មី បំបែកពីខេត្តកំពង់ចាម មាន៨អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ តាមលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា ឈ្នះរហូតទៅជិត៧៤ភាគរយឯណោះ។
រាប់សន្លឹកឆ្នោតបឋមសរុបទាំង១២៩៥ការិយាល័យនៅមណ្ឌលខេត្តត្បូងឃ្មុំ បង្ហាញឲ្យឃើញថា អ្នកទៅបោះឆ្នោតមានចំនួន៣៥៩ ៩៣១នាក់ ពោលគឺស្មើ៨៤,២១ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៤២៧ ៤០៨នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៣៣០ ៣៣៥សំឡេង និងមិនបានការមាន២៨ ៩៣១សំឡេង។
គណបក្សចំនួន១៣ បានចូលរួមប្រកួតប្រជែង ដោយការគាំទ្រ៧៣,៨៨ភាគរយ ឬ២៦៥ ៩០៦សំឡេងនេះ បង្ហាញឲ្យឃើញថា CPP នឹងគ្រប់គ្រងអាសនៈទាំង៨នៅខេត្តថ្មីមួយនេះ។ គណបក្សដែលទទួលសំឡេងគាំទ្រជាបន្តបន្ទាប់រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច (៥,៥០ភាគរយ), គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (៣,០៧ភាគរយ) គណបក្សឆន្ទៈខ្មែរ (២,៨៥ភាគរយ) និងគណបក្សខ្មែរតែមួយ (១,០៥ភាគរយ)៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

