អភិបាលខេត្តស្ទឹងត្រែង៖ ឃុំ៤នៅស្រុកសៀមប៉ាង កំពុងលិចលង់
ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់វារីអគ្គិសនី Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានធ្វើឲ្យលិចតំបន់មួយចំនួននៅក្នុង ឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ នេះជាការបញ្ជាក់របស់ ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មាន ThmeyThmey នាព្រឹកថ្ងៃពុធនេះ។
relate
ទោះបីជាយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការហូរទឹកជនលិចតំបន់ក្នុងឃុំចំនួន៤នេះ មិនមានគ្រោះថ្នាក់ដល់ប្រជាជនឡើយ ហើយក៏មិនទាន់វាយតម្លៃទាក់ទងនឹងផលប៉ះពាល់លើដំណាំពលរដ្ឋនោះដែរ។
បច្ចុប្បន្នអាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសប្រជាពលរដ្ឋ ក្នុងតំបន់ដែលលិចទឹកមួយចំនួនទៅទីទួលសុវត្ថិភាព។ លោកបានបញ្ជាក់ស្ថានភាពទឹកពេលនេះ កៀកនឹងការប្រកាសអាសន្នហើយ ដោយទឹកទន្លេសេកុង មានកើនឡើងកម្ពស់ដល់១១,៣០ម៉ែត្រ ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នក្នុងកម្ពស់ ១១,៥០ម៉ែត្រ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com