កំពងធំ៖ ប្រាសាទសំបូរព្រៃគុក មានភ្ញៀវទេសចរចូលមកទស្សនាសរុប២៥១.២៩៦នាក់ ក្នុងនោះមានទេសចរជាតិចំនួន២៣៨.៨៦១នាក់ និងអន្តរជាតិ១២.៤៣២នាក់ ក្នុងឆមាសទី១ឆ្នាំ២០១៨ ។ នេះបើយោងតួលេខដែលផ្តល់ដោយលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពងធំ ។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ភ្ញៀវទេសចរមកទស្សនានៅតាមរមណីយដ្ឋាន ក្នុងខេត្តកំពង់ធំ រួមមានរមណីយដ្ឋានវប្បធម៌-ធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានកែច្នៃស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធ រមណីយដ្ឋានប្រាសាទគុកនគរ រួមទាំងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនេះ ដែលមានជាង៣០ម៉ឺននាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានជាង២៩ម៉ឺននាក់កើនឡើងជាង៦៥ភាគរយ និងទេសចរអន្តរជាតិចំនួនជិត១ម៉ឺន ៤ពាន់នាក់ កើនឡើងជិត៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
សូមរម្លឹកថា ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងKrakow ប្រទេសប៉ូឡូញ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com