
តាកែវ៖ លោក សឹម មករា និងភរិយាគឺអ្នកស្រី យែន ចាន់ធឿន ទើបតែទិញ និងឲ្យជាងកែច្នៃរ៉ឺម៉កមួយ ដើម្បីលក់ទឹកអំពៅ ប្រហិត នំបុ័ងប៉ាតេ និងភេសជ្ជៈ នៅតាមភូមិ ឃុំនានា នៅស្រុកទ្រាំង ខេត្តតាកែវ។ លោក សឹម មករា ជាអ្នកមានគំនិតច្នៃជារ៉ឺម៉កចល័តនេះដោយខ្លួនឯង ដោយលោកបានគូរ ហើយយកទៅបង្ហាញជាងឲ្យច្នៃរ៉ឺម៉កចេញជារ៉ឺម៉កដែលគាត់ចង់បាន។ លោក សឹម មករា បញ្ជាក់ដូច្នេះ៖ «គំនិតកែច្នៃមកពីខ្លួនឯងផ្ទាល់ នឹកឃើញថាយើងធ្វើរបស់នេះ យើងដាក់អ៊ីវ៉ាន់បានច្រើន»។ ជារ៉ឺម៉ក ដ៏មាំមួយ ដែលមានកន្លែងដាក់សម្ភារលក់ដូរដ៏ត្រឹមត្រូវ គឺអាចដាក់ទូកញ្ចក់ពីរ ធុងទឹកកកមួយ ម៉ាស៊ីនកិនអំពៅមួយ ម៉ូទ័រមួយ ព្រមទាំង ចង្ក្រានអាំងសាច់មួយ។
សូមស្តាប់សម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងប្តី ប្រពន្ធ អ្នកលក់ដូរតាមរ៉ឺម៉កចល័ត នៅក្នុងស្រុកទ្រាំងនេះ ដូចតទៅ៖
**audio2**
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

