កែបទទួលបានភ្ញៀវទេសចរជាង១០ម៉ឺន ក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ

ភ្នំពេញ៖ កែបទទួលបានភ្ញៀវទេសចរជាង១០ម៉ឹននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្រង់របាយការណ៍ពីនគរបាលខេត្តកែប បានឲ្យដឹងថា ភ្ញៀវទេសចរបានមកលេងកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ចំនួន៥ នៅក្នុងខេត្តកែប មានចំនួនសរុប១៣១,៨២៨នាក់ កើនឡើងចំនួន១៩, ៦០៥នាក់ ស្មើនឹង៩ភាគរយ ក្នុងនោះភ្ញៀវបរទេស២៦៣៧នាក់ ក៏កើនឡើង២៤១នាក់ បើធៀបនឹងឆ្នាំ២០១៧ ។ តែយ៉ាងណាតួលេខភ្ញៀវទេសចរនេះ មិនបានរាប់បញ្ចូលប្រជាជនមកលេងតាមវត្តទេ។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកែបវិញ បានកើតឡើងចំនួន៤លើក ដោយបង្កឡើងរវាងម៉ូតូនឹងរថយន្ត២លើក , ម៉ូតូនឹងម៉ូតូកង់បី១លើក និងករណីរថយន្តបុកចូលផ្សារ១លើក ដែលបណ្តាលឲ្យស្លាប់២នាក់, របួសធ្ងន់៨នាក់ និងរបួសស្រាល៤នាក់។
ចំណែកអ្នកបើកឡានសាំងយ៉ុង១(បុកមនុស្សក្នុងផ្សារ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ មេសានេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

