
កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍ លើកដំបូង គឺព្រឹត្តិការណ៍ «សង្ក្រាន្តភ្នំព្រះរាជទ្រព្យ» រយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ខាងមុខនេះ នៅទីតាំងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ។ នេះបើតាមលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
«សង្ក្រាន្តភ្នំព្រះរាជទ្រព្យ» ជាព្រឹត្តិការណ៍លើកដំបូងរបស់ខេត្តកណ្ដាល។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបង្កើតភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
អភិបាលខេត្តកណ្ដាល លោក ម៉ៅភិរុណ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រឹត្តិការណ៍ «សង្ក្រាន្តភ្នំព្រះរាជទ្រព្យ នឹងរៀបចំរយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា នៅទីតាំងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ។ លោកអភិបាលខេត្តរូបនេះ បញ្ជាក់ថា មូលហេតុដែលជ្រើសរើសទីតាំងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យរៀបចំកម្មវិធី ដោយសារទីតាំងនេះ ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ពិសេសសម្បូរភ្ញៀវទេសចរទៅកម្សាន្ត។
បើតាមលោក ម៉ៅ ភិរុណ ព្រឹត្តិការណ៍នេះ នឹងរៀបចំកម្មវិធីតាមបែបសាសនា និងការលេងល្បែងប្រជាប្រិយ រួមទាំងការប្រគំតន្ត្រីជាដើម។ សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពវិញ អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនានា នឹងមានវត្តមាននៅទីតាំងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះ ដើម្បីការការពារសុវត្ថិភាពដល់អ្នកចូលរួមផងដែរ។ អភិបាលខេត្តកណ្ដាលរូបនេះ សង្ឃឹមថាប្រជាពលរដ្ឋ នឹងចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍នេះ យ៉ាងច្រើនកុះករ៕
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

