
អគារមណ្ឌលសំចតកំពង់ចាម ដែលធ្វើក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យប្រប្រាស់កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០១៨ ដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភរិយា រួមជាមួយសប្បុរសជនមូលនិធិ Orange County California USA និងឯកឧត្តម ជុំ ប៊ុនរ៉ុង អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិច។
អគារមណ្ឌលសំចតកំពង់ចាម នេះឧបត្ថមដោយសប្បុរសជននៃមូលនិធិសប្បុរសជន OCCA-USA ដែលបានផ្ដល់ និងកៀគររកជំនួយសម្រាប់ជួយដល់អាជ្ញាធរខេត្តកំពង់ចាម ក្នុងការកសាង មណ្ឌលសំចតនេះឡើង។
អគារមណ្ឌលសំចតកំពង់ចាម ធ្វើឡើងដើម្បីបម្រើជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតផ្ទះស្នាក់នៅដូចជាជនអនាថាគ្មានទីពឹង ដែលសម្រាន្តនៅតាមដងផ្លូវ តាមសួនច្បារសាធារណៈ និងតាមសំយាបផ្ទះគេ ដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ។ មណ្ឌលសំចតកំពង់ចាមនេះ ក៏សម្រាប់អ្នកដំណើរដែលឆ្លងកាត់ទីរួមខេត្តកំពង់ចាម ដែលគ្មានកន្លែងស្នាក់នៅ អាចមកស្នាក់ជាបណ្ដោះអាសន្្នបានដោយឥតគិតថ្លៃ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

