សម្រស់មេអំបៅជាង ៦០ប្រភេទ លាក់ខ្លួននៅក្បែរឧទ្យានជាតិកែប

កែប៖ មេអំបៅជាង ៦០ប្រភេទ បានលាក់ខ្លួននៅក្នុងសួនមេអំបៅ ដែលនៅជិតឧទ្យានជាតិកែប ក្នុងខេត្តកែប។ មេអំបៅជាង ៦០ប្រភេទ ត្រូវបានម្ចាស់កសិដ្ឋានដែលជាជនបរទេសចិញ្ចឹម។ ក្នុងសួនមេអំបៅ មានមេអំបៅប្រភេទខុសគ្នាៗ និងមានផ្កាច្រើនប្រភេទសម្រាប់មេអំបៅក្រេបលម្អងផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ជា ថុង អ្នកដឹកនាំដំណើរកម្សាន្ត បានប្រាប់ឲ្យដឹងថា សួនមេអំបៅនេះ សម្បូរមេអំបៅទៅតាមរដូវកាល ប្រសិនបើរដូវមេអំបៅពងកូន នោះមិនសូវមានមេអំបៅក្នុងសួននេះនោះទេ។ លោក ជា ថុង បញ្ជាក់ថា សួនមេអំបៅនេះ មិនមានលក់សំបុត្រចូលទស្សនានោះទេ គឺអាស្រ័យលើការឧបត្ថម្ភរបស់ភ្ញៀវទេសចរប៉ុណ្ណោះ។

សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ ជាមួយលោក ជា ថុង អ្នកដឹកនាំដំណើរកម្សាន្តដូចតទៅ៖






-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

