សម្រស់​កំពូលភ្នំ​ឱ​រ៉ា​ល់ អន្ទង​ចិត្ត​ភ្ញៀវទេសចរ​

30/11/-0001 12:00 am កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ ក្រុមការងារ​របស់​សារព័ត៌មាន​ថ្មីៗ (THMEYTHMEY.COM) និង​ក្រុមការងារ​សារព័ត៌មាន​Fresh News បាន​ទៅកាន់​ភ្នំ​ឱ​រ៉ា​ល់ តាមរយៈ​បេសកកម្ម​លើក​ទី​២ នៃ​កម្មវិធី​« Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត​ម៉ាក Mercedes-Benz ទូទាំងប្រទេស​កម្ពុជា​។​



​លោក​-​អ្នកនាង ដែល​បាន​តាមដាន​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ប្រាកដជា​បានដឹង​ពី​ព័ត៌មាន​ជាច្រើន ជុំវិញ​សកម្មភាព​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដែល​ក្រុមការងារ​យើង​បាន​ផ្ដិត​យក​រូបភាព​ចុះផ្សាយ​ជា​បន្តបន្ទាប់​មកនេះ​។ ក្នុង​ដំណើ​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ ដោយ​ភាព​អត់ធ្មត់ និង​ស៊ូទ្រាំ​យ៉ាងខ្លាំង​នោះ ក្រុមការងារ​យើង​បាន​ទៅដល់​គោលដៅ​ដោយ​ជោគជ័យ​។ និយាយ​ពី​ទិដ្ឋភាព​នៅលើ​កំពូលភ្នំ​វិញ មាន​ទេសភាព​ស្រស់ស្អាត ខ្យល់អាកាស​បរិសុទ្ធ បង្កើត​ភាពស្រស់​ស្រាយ​ដល់​ភ្ញៀវទេសចរ ឲ្យ​បំភ្លេច​ការនឿយហត់​ផង​។​ក្រុមការងារ​យើង បាន​ចំណាយ​២​យប់ ៣​ថ្ងៃនេះ ដើម្បី​ធ្វើដំណើរ​ឡើង​កំពូលភ្នំ​ឱ​រ៉ា​ល់ ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ។ 



​សូម​តាមដាន​បេសកកម្ម​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia កាលពី​ថ្ងៃទី​២៩ មករា​ដល់​ថ្ងៃទី​១ កុម្ភៈ ដែល​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង​សារព័ត៌មាន​Fresh News ដូចតទៅ​៖



relate

​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ។ 

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទឹក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ 023 428 995 / 428 996 ៕


ព័ត៌មានទាក់ទង