ដំរីមួយក្បាលក្នុងខេត្តមណ្ឌលគិរី បានស្លាប់ដោយសារចាស់ជរា គួបផ្សំនឹងអាកាសធាតុត្រជាក់ខ្លាំង

ដំរីមួយក្បាលចាស់ជរាមួយក្បាល ឈ្មោះមីឡុត ដែលមានអាយុ ប្រមាណ៨៥ឆ្នាំ បានធ្លាក់ខ្លួនឈឺ ហើយក៏ស្លាប់ ខណៈកត្តាអាកាសធាតុចុះត្រជាក់ខ្លាំង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការបញ្ចាក់ពីលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តមណ្ឌលគិរី ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅល្លាចថ្ងៃទី២២ ខែធ្នូនេះ។
លោក កែវ សុភក៌ បន្តថា សាកសព្វសត្វដំរីនេះ នឹងយកទៅកប់ នៅស្រុកអូររាំង ខេត្តមណ្ឌគិរីតែម្តង។ ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តមណ្ឌលគិរីរូបនេះ លើកឡើងថា ចំពោះសត្វដំរីដែលមានអាយុចន្លោះពី ៨៥ ទៅ១០០ឆ្នាំ គឺចូលវ័យចាស់ជរាហើយ៕
រូបភាពី ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត
រូបភាពី ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

