
រតនគិរី៖ សាលាមត្តេយ្យសិក្សាសហគមន៍ភូមិណាយ ស្ថិតនៅក្នុងភូមិណាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សាលាមត្តេយ្យសហគមន៍នាតំបន់ដាច់ស្រយាលនេះ កំពុងបង្រៀនកុមារតូចៗអាយុ ៣ឆ្នាំ រហូតដល់៦ឆ្នាំ ពី២០-២៥នាក់ ផ្តោតលើបញ្ហាសុខភាព និងសារសំខាន់នៃការអប់រំ។ ក្នុងរយៈពេលជិត ៣ឆ្នាំនេះ មត្តេយ្យសហគមន៍នេះ បានផ្លាស់ប្ដូររបៀបរស់នៅរបស់កុមារជនជាតិដើមភាគតិច និងធ្វើឲ្យកុមារមានភាពក្លាហានជាងមុន។
មត្តេយ្យសិក្សាសហគមន៍នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងរយៈពេល៣ឆ្នាំ របស់អង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូ គាំទ្រថវិកាដោយសហភាពអឺរ៉ុប។ ជិត៣ឆ្នាំមកនេះ គម្រោងនេះ បានជួយដល់កុមារ សរុបប្រមាណ១ពាន់នាក់។ ដោយឡែកនៅមត្តេយ្យសហគមន៍នេះ កុមារប្រមាណ១០០នាក់បានទទួល ឱកាសសិក្សារៀនសូត្រ មុនពួកគេចូលរៀននៅបឋមសិក្សា។
សូមអញ្ជើញទស្សនាយកការណ៍ដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

