មន្ទីកសិកម្មខេត្តពោធិ៍សាត់ ដាក់លក់បន្លែសុវត្ថិភាព ដើម្បីលើកស្ទួយកម្រិតជីវភាពពលរដ្ឋ
ភ្នំពេញ៖ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំស្ដង់ដាក់លក់បន្លែសុវត្ថិភាព ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ និងកាត់បន្ថយការបរិភោគបន្លែ ដែលមានជាតិគីមី។
សេចក្តីជូនដំណឹងរបស់មន្ទីកសិកម្ម ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការដាក់តាំងលក់បន្លែសុវត្ថិភាព គឺអនុវត្តតាមស្ដង់ដារ GAP នៃផលិតផលកសិកម្មល្អ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងធានាសុវត្ថិភាពក្នុងការបរិភោគបន្លែប្រចាំថ្ងៃ។
បើតាមមន្ទីកសិកម្មដដែល ការដាក់លក់បន្លែសុវត្ថិភាពនេះ នឹងរៀបចំឡើងនៅក្នុងបរិវេណមន្ទីកសិកម្មខេត្ត ជារៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី១១ សីហាខាងមុខ។ ហើយបន្លែទាំងនេះ គឺជាផលិតដោយប្រជាកសិករ ដែលទទួលបានការគាំទ្របច្ចេកទេសតាមស្ដង់ GAP ពីមន្ទីកសិកម្មខេត្តពោធិ៍សាត់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com