
រដ្ឋបាលខេត្តក្រចេះ ប្រកាសរៀបចំ«សង្ក្រាន្តក្រចេះ» នៅបរិវេណវត្តបទុមរង្សី ក្នុងក្រុងក្រចេះ។ ក្រៅពីរៀប ចំព្រឹត្តិការណ៍ធំនៅក្រុងក្រចេះ ក៏នឹងមានកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នីមួយៗ សរុប ៧០ទីតាំងផងដែរ។
ស្ថិតនៅភាគឦសាននៃប្រទេស ខេត្តក្រចេះ ក៏នឹងរៀបចំសង្រ្កាន្តអបអរឆ្នាំថ្មី ដូចខេត្តដទៃដែរ។ ឆ្នាំនេះ «សង្រ្កាន្តក្រចេះ» នឹងធ្វើឡើងនៅក្នុងបរិវេណវត្តបទុមរង្សី ដែលស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចេញផ្សាយថ្ងៃទី៦ មេសា នៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នីមួយៗ ក៏រៀបចំសង្ក្រាន្តឆ្នាំថ្មីនៅ៧០ទីតាំងផ្សេងទៀត។ ក្រៅពីនេះ ក៏មានការរៀបចំសង្ក្រាន្តឆ្នាំថ្មីតាមវត្តអារាម សាលារៀន និងរមណីយដ្ឋាននានាទូទាំងខេត្តដែរ។
«សង្រ្កាន្តក្រចេះ» នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ការសម្តែងសិល្បៈមហាជន និងការរាំលេងកម្សាន្តជាដើម។
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

