
នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្គរបានចំនួន ១៦៦ ៤៥១តោន ទៅទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ប្រមាណ១២៣លានដុល្លារ។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ ២ ២២០ ៧២៩ តោន ដែរ ដោយគិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារ។ សរុបទឹកប្រាក់ដែលកម្ពុជាទទួល បានពីការនាំចេញស្រូវនិងអង្គរនេះ មានព្រមាណ ៧២៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
កម្ពុជាទទួលបានចំណូល ១២៣លានដុល្លា ពីការនាំចេញអង្ករ សរុប ១៦៦ ៤៥១តោន ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៤។ នេះបើតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្កកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា។
គោលដៅសំខាន់នៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់៥៦ប្រទេស ក្នុងនោះ ២២ប្រទេសក្នុងតំបន់អឺរ៉ុប ទទួលទិញ ៧៨ ៦៧៥តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១លានដុល្លារ, ចិន និងតំបន់ស្វយ័តបញ្ជាទិញ ៤៣ ០៣៩តោន គិតជាទឹកប្រាក់ចំនួន ២៨.១០លានដុល្លារ, ៦ប្រទេសក្នុងតំបន់អាស៊ានមានចំនួន ២៩ ៧១៩តោន គិតជាទឹកប្រាក់ ២២.០១លានដុល្លារ និង២២ប្រទេសមកពីអាហ្វ្រិក មជ្ឈិមបូព៌ាមានចំនួន ១៥ ០១៨តោន គិតជាទឹកប្រាក់ ១២.៦៩លានដុល្លារ។
អង្ករក្រអូបគ្រប់ប្រភេទ គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់៨១ភាគរយ។ ក្រៅពីនោះ ក៏មានអង្ករសធម្មតា, អង្ករចំហ៊ុយ និងអង្ករសរីរាង្គ ផងដែរ។
ក្នុងរយៈពេលដដែលនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ២ ២២០ ៧២៩ តោន គិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារ ក្នុងនោះ ៧២ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

