មគ្គទេសិកា ចាន់ មុន្នីចរិយា បង្កើតវីដេអូខ្លីៗពីអារម្មណ៍ទេសចរបរទេស ដើម្បីទាក់ទាញភ្ញៀវ

08/04/2024 10:20 am ភ្នំពេញ

សៀមរាប៖ កញ្ញា ចាន់ មុន្នីចរិយា ជាមគ្គទេសិកាភាសាអង់គ្លេស និងភាសាខ្មែរ ដែលបាននាំភ្ញៀវអន្តរជាតិទស្សនាសហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប និងរមណីយដ្ឋានអង្គរ។ រយៈពេល ៨ឆ្នាំក្នុងអាជីព មុន្នីចរិយា ស្រវាស្រទេញរៀនសូត្របន្ថែមពីការបង្កើតមាតិកាវីដេអូទេសចរណ៍ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវអន្តរជាតិ មកលេងកម្ពុជា ឱ្យកាន់តែច្រើន។


 
គ្មានជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ មគ្គទេសិការូបនេះ រៀនជាមួយអ្នកជំនាញបណ្ដើរ ប្រឹងប្រែងអនុវត្តបណ្ដើរ រហូតទទួលបានការគាំទ្រច្រើន ពីខ្មែរ និងជនជាតិបរទេស។ តរុណីរូបនេះ ជួបការលំបាកច្រើន ប៉ុន្តែ មុន្នីចរិយា មិនបោះបង់ក្ដីស្រមៃរបស់ខ្លួននោះទេ។

សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 

ព័ត៌មានទាក់ទង