២ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបាន៩ម៉ឺនតោន

09/03/2024 4:43 pm ភ្នំពេញ


ភ្នំពេញ៖ រយៈពេល២ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ៩ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៦៥.៤៨លានដុល្លារ។ នេះបើយោងតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្កកម្ពុជា។



បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៤០ កំពុងធ្វើការយ៉ាងមមាញឹកលើការនាំចេញអង្ករទៅកាន់អន្តរជាតិ។ ទិសដៅសំខាន់ក្នុងការនាំចេញអង្កររបស់កម្ពុជាមាន៥០ប្រទេស ក្នុងនោះរួមមាន អឺរ៉ុប២២ប្រទេស បានទទួលទិញអង្ករពីកម្ពុជា ៥១៣ ៣៣ តោន គិតជាទឹកប្រាក់មានចំនួន ៣៨.៣៧លានដុល្លារ។ ចិន និងតំបន់ស្វយ័តហុងកុង បញ្ជាទិញ ១១០ ៨៣ តោន គិតជាទឹកប្រាក់ ចំនួន ៣៣.៩៣ លានដុល្លារ។ 
 
ចំណែក ៥ប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ១៨៧ ៥៣តោន គិតជាទឹកប្រាក់ ១៣.៣៦លានដុល្លារ។ ក្រៅពីនោះមាន ១៣គោលដៅផ្សេងទៀតដូចជា អាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៨៩ ៨៤តោន គិតជាទឹកប្រាក់មានចំនួន ៦.៩០លានដុល្លារ។ 
 
ក្នុងរយៈពេល២ខែនេះដែរ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ១៣៦ ៨៣២ ២តោន ដែលគិតជាទឹកប្រាក់ប្រមាណ ៣៩៥.៧២លានដុល្លារ។ ក្នុងនោះ ការនាំចេញ ៦៥ភាគរយ ត្រូវបានឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ព័ត៌មានទាក់ទង