យុវជនមានពិការភាព រ៉ន កក្កដា ប្រឹងចាប់ជំនាញក្រាហ្វិកឌីហ្សាញ ព្រោះមិនចង់ជាបន្ទុកសង្គម

18/01/2024 11:26 am ភ្នំពេញ

ភ្នំពេញ៖ យុវជន រ៉ន កក្កដា ជាសិក្ខាកាមម្នាក់ ដែលបានរៀនជំនាញក្រាហ្វិកឌីហ្សាញ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ទោះមានពិការភាពជើង តែយុវជនវ័យ១៩ឆ្នាំ កក្កដា នៅតែសង្វាតចាប់យកជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានការងារល្អ ចិញ្ចឹមជីវិត មិនចង់ជាបន្ទុករបស់គ្រួសារ និងសង្គមឡើយ។ យុវជន កក្កដា ត្រេកអរដែលអាចមានឱកាសរៀនជំនាញដែលខ្លួនចូលចិត្តដោយឥតបង់ថ្លៃ។ យុវជន កក្កដា បានរៀបរាប់ដូច្នេះ៖ «ខ្ញុំសប្បាយចិត្តណាស់ ព្រោះកាលមុនខ្ញុំចង់រៀនយូរហើយ ព្រោះដោយសារគ្រួសារខ្វះខាត ហើយខ្ញុំពិបាកធ្វើដំណើរដោយសារពិការ»។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖

គួរជម្រាបថា​  នាថ្ងៃទី ១៥ ខែមករា​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកបវេសនកាលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស៕

ព័ត៌មានទាក់ទង