ព្រឹត្តិការណ៍«សំណេរអង្គរ»នឹងរៀបចំនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤

12/01/2024 2:02 pm ភ្នំពេញ

ការប្រកួតប្រជែងសរសេរតាមអាន«សំណេរអង្គរ»នឹងធ្វើឡើងនៅអតីតរាជធានីអង្គរ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ខាងមុខនេះ។ ទិវាសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ។



អ្នកចូលរួមច្រើនរយនាក់ បាន និងកំពុងត្រៀមខ្លួនចូលរួមការប្រកួតសរសេរតាមអានខាងលើនេះ។ ជ័យលាភីនៃការប្រកួតការសរសេរតាមអាននឹងទទួលបានរង្វាន់ជាការស្នាក់នៅក្នុងសណ្ឋាគារធំៗនៅក្នុងខេត្តសៀមរាប។ ចំណែកឯអ្នកចូលរួមទូទៅនឹងទទួលបានអាវយឺត សៀវភៅ។ល។ អ្នកសារព័ត៌មានជាច្រើននាក់ពីរាជធានីភ្នំពេញ និងពីខេត្តសៀមរាប នឹងចូលរួមធ្វើសេចក្តីរាយការណ៍ពីព្រឹត្តិការណ៍«សំណេរអង្គរ»៕

ព័ត៌មានទាក់ទង