ព្រះពុទ្ធបដិមា កម្ពស់៤៥ម៉ែត្រ ត្រូវបានសាងសង់នៅដើមឆ្នាំ២០២៤ លើកំពូលភ្នំ នៃខេត្តកែប

10/01/2024 10:05 am ភ្នំពេញ

ភ្នំពេញ៖ ព្រះពុទ្ធបដិមាអភយមុទ្រៈមួយអង្គកម្ពស់ ៤៥ម៉ែត្រ ត្រូវបានចាប់ផ្ដើមសាងសង់ នៅដើមឆ្នាំ២០២៤ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីទេសចរណ៍បែបវប្បធម៌សម្រាប់ថ្មីមួយរបស់ខេត្តកែប។ លោក សោម ពិសិដ្ឋ រំពឹងថា គម្រោងនេះ នឹងទាក់ទាញទេសចរឱ្យមកទស្សនាខេត្តកែបកាន់តែច្រើន។

លោក សោម ពិសិដ្ឋ បញ្ជាក់ដូច្នេះ៖ « គម្រោងនេះ គឺជាគម្រោងវប្បធម៌​ទេសចរណ៍​ថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ មានការរីកចម្រើនផ្នែកចំណេះដឹង និងអាចកៀរគរប្រាក់ចំណូល ដើម្បីបង្កើនជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ទូទាំងខេត្តកែប »។ 
 
គួរជម្រាបថា ខេត្តកែប ដែលជាខេត្តតូចជាងគេ ក្នុងចំណោមជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងច្រើនសម្បូរបែបដល់ទៅ៣៥កន្លែង ដែលមានឆ្នេរកែប, តំបន់សក្តានុពលកោះ, បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត៕ 

ព័ត៌មានទាក់ទង