រដ្ឋ ប្រកាសជ្រើសរើសមន្រ្តីរាជការ ជិត ៥ម៉ឺននាក់

លោក ព្រុំ សុខា រដ្ឋមន្រី្តក្រសួងសាធារណៈ។

08/01/2023 11:22 am ភ្នំពេញ

ភ្នំពេញ៖ ក្នុង​ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសជ្រើសរើស​មន្ត្រីរាជការបន្ថែម​ជិត ៥ម៉ឺន​នាក់ ដើម្បី​បម្រើ​ការងារ​នៅតាម​ក្រសួង​និង​ស្ថាប័ន​នានា។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​
មុខងារសាធារណៈ។



យោងតាម​ផែនការ​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​ រាជរដ្ឋាភិបាល ប្រកាស​ជ្រើសរើស​មន្ត្រីរាជការ​ចំនួន ៤ ៩៨៨៦នាក់ ដើម្បី​ផ្តល់ជូន​គ្រប់​ក្រសួង​និង​ស្ថាប័នផ្សេងៗ ។ ស្ថាប័ន​ដែល​កំពុង​ត្រូវការ​មន្ត្រីរាជការ​បន្ថែម​នោះ គឺ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង​និង​រដ្ឋលេខាធិការ​ទាំង ២៨ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្ម អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ការជ្រើសរើស​មន្ត្រី​ខាងលើ បែង​ចែកជា១១ប្រភេទ គឺ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៣៨៦៣នាក់ មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន ១៧០២៤នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ​ចំនួន ២៤៧២នាក់ គ្រូបង្រៀនចំណេះដឹងទូទៅ​ចំនួន៩៨៩៦នាក់ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ផ្នែក​ពុទ្ធិក ចំនួន ១៤៦២នាក់។

ដោយឡែក មន្រី្តឆ្មាំទំនប់ប្រព័ន្ធធារាសាស្រ្តជាប់កិច្ចសន្យាចំនួន២៥០នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់ គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២៥៩៨នាក់ គ្រូបង្រៀនថ្នាក់គួបបីចំនួន១២០នាក់ គ្រូបង្រៀនពីរថ្នាក់ពេល(២វេន)ចំនួន ១១៦៧១នាក់ និងគណៈគ្រប់គ្រងពុទ្ធិសិក្សាចំនួន ៣៥២នាក់។

គួរបញ្ជាក់ដែរ បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រឡងនេះ តម្រូវបេក្ខជនទាំងអស់ជាសញ្ជាតិខ្មែរ អាយុយ៉ាងតិច១៨ឆ្នាំ និងត្រូវបំពេញការងារពី៣ខែទៅ១២ខែក្នុងឆ្នាំនីមួយៗ៕

ព័ត៌មានទាក់ទង