អត្ថន័យពិធី«រំលឹកគុណអង្គរ»

13/12/2022 3:01 pm ភ្នំពេញ

សៀមរាប៖ ពិធី«រំលឹកគុណអង្គរ» ត្រូវបានអាជ្ញាធរជាតិអប្សរា ប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០២១ និងបន្តធ្វើជារៀងរាល់ឆ្នាំ។ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអ​ប្សរា បានលើកឡើងថា ពិធី«រំលឹកគុណអង្គរ» ប្រារព្ធឡើងដើម្បីដឹងគុណចំពោះអ្នកថែរមណីដ្ឋានអង្គរទាំងអស់ រាប់ចាប់តាំងពីថ្នាក់ដឹងនាំកំពូល​ អ្នកជំនាញ រហូតមកដល់កម្មករ។  លោក ហង់ ពៅ បញ្ជាក់ដូច្នេះ៖« ការដឹងគុណនេះ ជាកាតព្វកិច្ច របស់ជំនាន់ក្រោយ របស់យើងសព្វថ្ងៃសម្រាប់ទៅអតីត បុព្វបុរស ក៏ដូចជាទៅជីដូនជីតារបស់យើង»។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 

សូមជម្រាបថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំធ្វើចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ២០២២  ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ បន្ទាប់ពីកម្មវិធីបែបសាសនាសំខាន់ៗ ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គ និងការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូផងដែរ៕

 

ព័ត៌មានទាក់ទង