ម្ចាស់សណ្ឋាគារមួយរតនគិរី ដាក់តាំងរថយន្តយោធាប្រភេទ УАЗ-469 មុខសណ្ឋាគារ

28/12/2021 9:30 am ភ្នំពេញ

ដោយ៖ នាយយ៉ាន

រតនគិរី៖ យោធាកម្ពុជា បាននាំចូលរថយន្ដច្រើន ពីសហភាពសូវៀត(រុស្ស៊ី) កាលពីសម័យកុម្មុយនីស្ត ។ មកទល់សព្វថ្ងៃ រថយន្តទាំងនោះនៅសល់ច្រើនគួរសម ជាពិសេសឡានម៉ាក Ульяновский автомобильный завод (УАЗ) ប្រភេទ 469 ហើយមួយចំនួនបានក្លាយជាកម្មសិទ្ធិរបស់ជនស៊ីវិល។ ម្ចាស់សណ្ឋាគារសុវណ្ណគិរី ដែលមានទីតាំងនៅក្រុងបានលុង ខេត្តរតនគិរី ក៏មានរថយន្តយោធាប្រភេទ УАЗ-469 មួយគ្រឿងដែរ។ ដោយសាររថយន្តយោធាប្រភេទ УАЗ-469នេះ ជិះមិនកើត ដូច្នេះម្ចាស់វាសម្រេចដាក់តាំងមុខសណ្ឋាគារ។ វាមានគ្រឿងពីដើមទាំងអស់ លើកលែងតែកៅអីខាងមុខទាំង២។ ថ្នាំពណ៌កាគីនៅពីដើម។ រីឯសម្បកកង់ទាំង៤ ក៏នៅពីដើមដែរ តែកង់សឺកួរខាងក្រោយវាថ្មីវិញ។ កំណាត់កៅស៊ូវា មិនមែនពីដើមទេ តែត្រូវបានដេរដូចដើម។ ត្រូវបានបន្ថែមហ្វារខាងមុខលើក្រោមសងខាង។


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 



រថយន្ដ УАЗ-469 ខ្មែរយើងជាច្រើនហៅថា កុម្ម៉ង់ការ។ គួរហៅឡានសូវៀតវិញ ពីព្រោះតាមពិត កុម៉្មង់ការគ្រាន់តែជារថយន្ដទាហាន ដែលបង្វិលកង់ទាំង៤។  រថយន្តប្រភេទ УАЗ-469 ត្រូវបានចាប់ផ្តើមផលិតនៅឆ្នាំ១៩៧១ ក៏ប៉ុន្តែម៉ូឌែលទំនើបៗ មានឈ្មោះផ្សេង ហើយវាសម្រាប់ជនស៊ីវិលវិញ។ កាលពីមុន УАЗ-469 មានទម្ងន់ ១ ៦៥០គីឡូក្រាម ដែលធ្ងន់ជាងឡានប្រភេត JEEP តែវាអាចដឹកទំនិញបានដល់ ៨០០គីឡូក្រាម។ វាមានបណ្ដោយ ៤០៣សង់ទីម៉ែត្រ ទទឹង១៧៩សង់ទីម៉ែត្រ និងកម្ពស់២០៥សង់ទីម៉ែត្រ។ Ульяновский автомобильный завод បកប្រែថា រោងចក្ររថយន្ដទីក្រុង Ульяновский ដែលត្រូវបានបង្កើតវាឡើងអំឡុងសង្គ្រាមលោកលើកទី២ ៕

 

ព័ត៌មានទាក់ទង