«ផ្ទីបន្លា» ជាថ្នាំព្យាបាល គ្រុនក្ដៅ រាំងរដូវ និងបញ្ហាផ្លូវភេទ

11/11/2021 9:00 am ភ្នំពេញ


ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ «ផ្ទីបន្លា» ជារុក្ខជាតិម៉្យាងងាយដាំ និងដុះដោយខ្លួនឯង នៅតាមតំបន់ដីចម្ការ និងដីសើម។ ក្រៅពីស្លឹក គេយកធ្វើម្ហូបហើយនោះ ផ្ទីបន្លា ក៏ជាឱសថព្យាបាលជំងឺជាច្រើនមុខផងដែរ។

 

បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ស្លឹក និងឫសស្រស់ផ្ទីបន្លា សម្រាប់ពពោកបិទលើរបួសឆ្កែខាំ បំបៅ និងរលាក។ ឫសរបស់វា គេប្រើជាមួយទងត្នោតឈ្មោល ស្ងោររម្ងាស់ហើយលាយជាមួយស្ករស រួចសូនទៅជាគុលិកាពោត លេបមួយថ្ងៃ៣ដង សម្រាប់ព្យាបាលជំងឺគ្រុនក្ដៅ ជំងឺកញ្ជ្រឹល ជំងឺស្អូច បញ្ចេញញើស នឹងជួយសម្រួលក្នុងការបញ្ចុះទឹកនោមបានយ៉ាងមានប្រសិទ្ធភាព។

ចំពោះអ្នកដែលមានជំងឺដូចជា រលាក ឬរមាស់ផ្លូវនោម បញ្ហាផ្លូវភេទបុរស ស្ត្រី បញ្ហារាំងរដូវ គឺត្រូវយកឫសស្រស់ បុកពូតយកទឹកផឹក  ទទួលទាន ១ថ្ងៃ ៥ទៅ៦ដង។ រីឯ ផ្ទីស្រស់ បុកពួតយកទឹក ព្យាបាលក្មេងកន្រ្កាក់ដៃជើង និងជំងឺប្រកាច់ឆ្គួតជ្រូក។  

សៀវភៅរុក្ខជាតិឱសថកម្ពុជា  បានបញ្ជាក់ថា ស្ត្រីកំពុងមានគភ៌ និងស្រ្តីកំពុងមករដូវ ហាមប្រើ៕ 

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
 

ព័ត៌មានទាក់ទង