អ្នកចូលរួមថែសោភណ្ឌភាពនៅរមណីយដ្ឋានអង្គរ

15/02/2023 12:00 pm ភ្នំពេញ

ក្រៅពីអាជ្ញាធរជាតិអប្សរា បុរាណវិទូ ស្ថាបត្យករ អ្នកជួសជុលសំណង់ប្រាសាទ កម្មករមួយក្រុម ដែលភាគច្រើនជាស្រ្តី ក៏បានចូលរួមចំណែក ថែរក្សាសម្រស់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌផងដែរ។ ចាប់ផ្ដើមពីម៉ោង៧កន្លះព្រឹក កម្មករជាង៥០នាក់ បាននាំគ្នាជម្រះស្មៅ ដាំដើមឈើ ដាំស្មៅ និងការងារមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាន ក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ធ្វើការមួយថ្ងៃ៨ម៉ោង កម្មករម្នាក់ទទួលបានកម្រៃ២៣០០០រៀល។ ការងារនេះ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅសព្វថ្ងៃរបស់ពួកគេ។ ក្នុងចំណោមកម្មករជាង៥០នាក់ មានអ្នកខ្លះបន្តការងារនេះពីឪពុកម្ដាយ រយៈពេលជាងមួយទសវត្សរ៍ហើយ។ 

សូមលោកអ្នកទស្សនាវីដេអូ ខាងក្រោម៖ 
 

ព័ត៌មានទាក់ទង