ទេសភាព​ស្រុក​ខ្មែរ ប្រៀប​ដូច​ផ្ទាំងគំនូរ មិន​ចាញ់​ទេសភាព​ប្រទេស​ដទៃ​ឡើយ​!

02/08/2020 12:59 pm ភ្នំពេញ

​រតនគិរី​៖ តម្លៃ​នៃ​សក្តានុពល​តំបន់​ទេសចរណ៍​ខ្មែរ​ត្រូវបាន​រំ​លេចឡើង​នៅក្នុង​បរិបទ​កូ​វីដ​-១៩​។ នៅក្នុង​រដូវ​កូ​វីដ​-១៩​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មានឱកាស​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​រយៈពេល​ចុងក្រោយ​នេះ យុវជន​ខ្មែរ​ជាច្រើន​បានធ្វើ​ដំណើរ​ផ្សងព្រេង​តាម​ព្រៃភ្នំ តាម​តំបន់​សមុទ្រ តាម​វាលទំនាប តំបន់​ប្រវត្តិសាស្ត្រ តំបន់​វប្បធម៌ តំបន់​ជនជាតិភាគតិច តំបន់​សត្វព្រៃ​។​ល​។ តំបន់​សក្តានុពល​ទេសចរណ៍​នៅក្នុង​ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​មាន​ច្រើន​រាប់មិនអស់ ទាំង​នៅលើ​ដី លើ​ភ្នំ ក្រោម​សមុទ្រ ក្រោម​ដី​។​ល​។



​តំបន់​ទេសចរណ៍​ខ្លះ​ត្រូវបាន​អ្នកទេសចរ​ទៅដល់​រួចហើយ តែ​តំបន់​ទេសចរណ៍​ខ្លះទៀត ស្ថិតនៅ​ជា​តំបន់​ទេសចរណ៍​ព្រហ្មចារី​នៅឡើយ មានន័យថា អ្នកទេសចរ​ទៅ​មិនទាន់​ដល់ ឬ​ជា​តំបន់​ទើប​រកឃើញ​ថ្មី​។ កម្ពុជា ជា​ដែនដី​សុវណ្ណ​ភូមិ​ដែលមាន​ទេសភាព​ស្រស់ត្រកាល ល្អ​ស្អាត ប្រៀប​បីដូច​ជា​ផ្ទាំងគំនូរ​នៅក្នុង​រឿងនិទាន មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ​។ ពលរដ្ឋ​ខ្មែរ​ខ្លះ សន្និដ្ឋានថា ទេសភាព​ស្រុក​គេ​(​ប្រទេស​ដទៃ​)​ស្អាត​ជាង​ស្រុក​ខ្មែរ​ទៅទៀត​។ ការពិត វា​មិន​ដូច្នោះ​ទេ​។ ទេសភាព ឬ​សក្តានុពល​ធម្មជាតិ​នៃ​ប្រទេស​នីមួយៗ​មាន​លក្ខណៈពិសេស​ខុសៗ​គ្នា​ទាំងអស់​។ សូម​អញ្ជើញ​ទស្សនា​ទេសភាព​ដ៏​ស្រស់បំព្រង ខៀវខ្ចី នៅក្នុង​ព្រះរាជាណាចក្រ​ដូចតទៅ​៖


























ព័ត៌មានទាក់ទង