«​កំពត​ឋានសួគ៌​» ទេសចរណ៍​កែច្នៃ​ដ៏​ស្រស់ស្អាត​ក្នុង​ទឹកដី​កំពត​!

26/05/2020 3:39 pm ភ្នំពេញ

កំពត​៖«​កំពត​ឋានសួគ៌​» ជាទី​កម្សាន្ត​បែប​កែច្នៃ​ថ្មី​មួយ​នៅ​ខេត្តកំពត ដែលមាន​ទេសភាព​ស្អាត បរិយាកាស​ស្រស់ស្រាយ និង​ជាទី​ពេញនិយម​សម្រាប់​អ្នក​ស្រឡាញ់​ការថតរូប​។ «​កំពត​ឋានសួគ៌​» ដែល​ស្ថិតនៅ​ក្នុងភូមិ​អង្គ ឃុំ​ត្រពាំង​ព្រឹង ស្រុក​ទឹកឈូរ មាន​សួនផ្កា​ឈូករ័ត្ន​, សួនផ្កា​ចម្រុះ ដែល​ភ្ញៀវទេសចរ​អាច​ផ្ដិត​យក​រូបភាព​បាន​យ៉ាង​ស្រស់ស្អាត​។ ក្រៅពី​មាន​ទេសភាព​ស្អាតៗ​បែប​ធម្មជាតិ ភ្ញៀវទេសចរ ក៏​អាច​ជិះទូក​កម្សាន្ត​តាម​ដងព្រែក​គយគន់​ស​ម្រ​ស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​។ បន្ថែម​ពីនេះ ភ្ញៀវទេសចរ​ក៏​អាច​បោះតង់​ស្នាក់នៅ​អមដោយ​ខ្យល់​បរិសុទ្ធ​, អាកាសធាតុ​ត្រជាក់ និង​ពន្លឺភ្លើង​នៅតាម​សួនផ្កា​នាពេល​រាត្រី​។​

សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​តំបន់​ទេសចរណ៍​បែប​កែច្នៃ​«​កំពត​ឋានសួគ៌​» ដែល​ថត​និង​ផ្តល់​ដោយ​លោក និ​ច សុជាតិ​ ៖






 
 
 

 
 



 

ព័ត៌មានទាក់ទង