CDC សម្រេចឱ្យក្រុមហ៊ុនមួយបោះទុនជាង៣លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ

30/11/-0001 12:00 am កំពង់ស្ពឺ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ឱ្យក្រុមហ៊ុន KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.” វិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនខាងលើនេះ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង ស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕


ព័ត៌មានទាក់ទង