នាយករដ្ឋមន្រ្តី ស្នើឲ្យប្រញាប់ដោះលែងគ្រប់អ្នកជាប់ឃុំ ដែលចូលរួមធ្វើរដ្ឋប្រហារ

30/11/-0001 12:00 am កំពត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យធ្វើការជាមួយតុលាការ ពិសេសជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យដោះលែងរាល់អ្នកដែលត្រូវបានចាប់ខ្លួន ក្រោយការចោទប្រកាន់ពីបទចូលរួមធ្វើរដ្ឋប្រហារជាមួយក្រុមប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី។



សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុក ការស្នើឲ្យដោះលែងអ្នកទាំងនោះវិញ ថាជាគោលដៅបង្រួបង្រួមជាតិ។ សម្តេច យល់ថាពួកគេ ជាអ្នកចាញបោកមេដឹកនាំក្រុមប្រឆាំង។

ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុរ៉ុង ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«សូមធ្វើការប្រញាប់ប្រញាល់ ដើម្បីឲ្យបងប្អូនបាននៅក្រៅឃុំ»។

ប្រមុខរដ្ឋាភិបាល ទទួលព័ត៌មានថា មកដល់ពេលនេះ មានមនុស្សជាង៧០នាក់ ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ៕

ព័ត៌មានទាក់ទង