មណ្ឌលគិរី៖ ទឹកឃ្មុំ ជាឱសថមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរ និយមយកទៅព្យាបាលជំងឺ ឬសម្រាប់ទទួលទានផ្សេងៗ។ បច្ចុប្បន្ននេះ ទឹកឃ្មុំត្រូវបានគេចរាចរណ៍ច្រើននៅលើទីផ្សារ ទន្ទឹមនឹងនេះ ទឹកឃ្មុំមិនសុទ្ធ ឬទឹកឃ្មុំក្លែងក្លាយ ក៏មានវត្តមានច្រើនផងដែរ។ ប៉ុន្តែបញ្ហាទឹកឃ្មុំ នៅតែជាចម្ងល់របស់ប្រជាពលរដ្ឋទូទៅ។ អ្នកខ្លះថា យកទឹកឃ្មុំដាក់ក្នុងទូរទឹកកក ខ្លះប្រើស្លឹកខ្ទឹម ឬក្រដាសអនាម័យ សម្រាប់ពិសោធន៌។ វិធីបែបនេះ វាជាមធ្យោបាយដ៏ល្អក្នុងការពិនិត្យគុណភាពទឹកឃ្មុំសុទ្ធ។ នេះជាការបញ្ជាក់របស់លោក យឹម សារុំ អ្នកសម្របសម្រួលសហគមន៍របស់អង្គការសេដាក។
ក្រៅពីប្រើវិធីពិនិត្យគុណភាពទឹកឃ្មុំនេះហើយ យើងក៏ត្រូវចេះពីរបៀបថែរក្សាគុណភាពទឹកឃ្មុំផងដែរ។ បើតាមលោក យឹម សារុំ ការថែរក្សាគុណភាពទឹកឃ្មុំឲ្យល្អនោះ យើងមិនត្រូវទុកដាក់ក្នុងទូរទឹកកករយៈពេលយូរនោះទេ ព្រោះធ្វើឲ្យបាត់បង់ប្រសិទ្ធភាពទឹកឃ្មុំ និងលែងមានភាពជាឱសថ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com និងលោក យឹម សារុំ អ្នកសម្របសម្រួលសហគមន៍របស់អង្គការសេដាកដូចតទៅ៖
**audio2**
ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com