ក្រុមហ៊ុន​Mercedes ផ្តល់ជូន​ឱកាស​ពិសេស​ចុងក្រោយ សម្រាប់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ នៅ​ខេត្ត​ព្រះសីហនុ​

30/11/-0001 12:00 am ព្រះសីហនុ

​ក្រុមហ៊ុន Mercedes-Benz បាន​បន្ត​កម្មវិធី តាំង​បង្ហាញ​រថយន្ត និង​ការត្រួតពិនិត្យ​រថយន្ត​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ខេត្ត​ព្រះសីហនុ រហូតដល់​ថ្ងៃទី​១១ ខែមេសា ដោយសារតែ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​អ្នកវិនិយោគទុន​ធំៗ​។ នេះ​បើតាម លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia ដែល​បាន​បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖«​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​អ្នកវិនិយោគទុន​ធំៗ តម្រូវ​ឲ្យ​ក្រុមហ៊ុន​យើង បន្ត​កម្មវិធី​រហូតដល់​ថ្ងៃទី ១១ ខែមេសា ដូច្នេះ​នេះ គឺជា​ឱកាស​ពិសេស​ចុងក្រោយ សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​អ្នកវិនិយោគទុន​ធំៗ អាច​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត និង​ទទួលយក​តម្លៃ​ពិសេស ដែល​ផ្តល់ជូន​ពី​ក្រុមហ៊ុន Star Auto Cambodia»​។​



​កម្មវិធី​នេ​រៀបចំ​ធ្វើ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច កែង​រ៉ា ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៤ (​ទុល​មុខ​នឹង​ស្ថានីយ៍​រថភ្លើង​ក្រុងព្រះសីហនុ​) ចាប់ពី​ម៉ោង​៩ ព្រឹក ដល់​ម៉ោង ៥ ល្ងាច​។  ពត៌មាន​បន្ថែម​ពី​កម្មវិធី​ពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ សូម​ហៅ​ទូរ​សព្ទ​ទៅកាន់​លេខ 017-231-488  សម្រាប់​ភាសា​ខ្មែរ និង​អង់គ្លេស​-English  និង លេខ 096 923 1488 សម្រាប់​ភាសា​ចិន​។

relate

​ក្រុមហ៊ុន Star Auto Cambodia ជា​ក្រុមហ៊ុន​តែមួយគត់​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ប្រណីត Mercedes-Benz ៕











ព័ត៌មានទាក់ទង